គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយជានំស្រួយលីលី និងទឹកដោះគោជូរ IQ Milk ពីសប្បុរសជន
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយជានំស្រួយលីលី និងទឹកដោះគោជូរ IQ Milk ពីសប្បុរសជន
នាព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយជានំស្រួយលីលីចំនួន ៥០កេស និងទឹកដោះគោជូរ IQ Milk ៣០កេស ពីលោកមេធាវី យ័ន ស៊ីណាល់ និងភរិយា ព្រមទាំងក្រុមគ្រួសារ។ លោកប្រធានគណៈមេធាវី បានថ្លែងអំណរគុណដល់លោកមេធាវី យ័ន ស៊ីណាល់ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានពាំនាំនូវអំណោយជានំស្រួយលីលី និងទឹកដោះគោជូរ IQ Milk ជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធាន ក៏បានជូនពរលោកមេធាវី យ័ន ស៊ីណាល់ និងភរិយា ព្រមទាំងក្រុមគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រចជោគជ័យគ្រប់ភារកិច្ច។