គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន (ASEAN BAR LEADER’s Summit) នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន (ASEAN BAR LEADER’s Summit) នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី


លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី ប៊ុន ណាវីណា អគ្គលេខាធិការរងនៃគណៈមេធាវី ជាប្រតិភូចូលរួមប្រជុំកិច្ចប្រជុំកំពូលក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន (ASEAN BAR LEADER’s Summit) នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី ។ ក្នុងកិច្ចប្រជុំនោះ ប្រធានគណៈមេធាវីនៃប្រទេសសឹង្ហបុរី ដែលជាសហប្រធានសម្របសម្រួលជាមួយប្រធានគណៈមេធាវីនៃប្រទេសម៉ាឡេស៊ី បានបំផុសជាគំនិតអំពីវិជ្ជាជីវៈមេធាវីជាទូទៅ រួចផ្តល់ឱកាសឱ្យប្រតិភូនៃគណៈមេធាវីនៃប្រទេសនីមួយៗ បញ្ចេញទស្សនៈយោបល់ ដើម្បីជាការចែករំលែកបទពិសោធន៍របស់ប្រទេសខ្លួន។ ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គប្រជុំទាំងមូលពីការផ្តាំផ្ញើសួរសុខទុក្ខ( regards and best wishes)ពីសំណាក់ប្រធានគណៈមេធាវីកម្ពុជា និងបានលើកឡើងពីសកម្មភាពរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមួយចំនួនមានដូចជា៖ សកម្មភាពជំនួយផ្នែកច្បាប់ (Legal Aid ) របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋដោយមិនគិតកម្រៃ ការចូលរួមរបស់គណៈមេធាវីជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការតាក់តែងនិងកែទម្រង់ច្បាប់ ការបណ្តុះបណ្តាលបន្ថែមដើម្បីបង្កើនចំណេះដឹងផ្នែកច្បាប់ជូនមេធាវី និងសកម្មភាពមួយចំនួនទៀត ជូនដល់អង្គប្រជុំ ។ ចុងបញ្ចប់នៃកិច្ចប្រជុំ ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ចើញឱ្យធ្វើទស្សនៈកិច្ចនៅទីស្នាក់ការគណៈមេធាវីម៉ាឡេស៊ី ( Malaysian Bar) ។

Z12 525937458 1283510210234864 4127001400547996410 n

Z13 515493426 1283510906901461 7964508384806548915 n

Z14 526120477 1283510883568130 8622124417906396565 n

Z15 526182326 1283510846901467 2730071862033071854 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top