លិខិតអំពាវនាវ ស្តីពីការចូលរួមបរិច្ចាគថវិកាមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
លិខិតអំពាវនាវ ស្តីពីការចូលរួមបរិច្ចាគថវិកាមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសហភាតា និងបុគ្គលិកគណៈមេធាវីទាំងអស់ ជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជាបានសុំកិច្ចសហការផ្សព្វផ្សាយ និងបំផុសចលនាកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពេលយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា។ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សហភាតា និងបុគ្គលិកគណៈមេធាវីទាំងអស់ មេត្តាចូលរួមបរិច្ចាគថវិកា តាមរយៈការស្កែន QR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានភ្ជាប់ជូនមកជាមួយលិខិតអំពាវនាវនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
Letter of Invitation to Participate in Donations for the Cambodia Kantha Bopha Foundation’s “10,000 Riel, 10,000 People” Campaign
The Bar Association of the Kingdom of Cambodia would like to inform all lawyers and staff members that the Cambodia Kantha Bopha Foundation has requested cooperation in promoting and mobilizing donations to support the Cambodia Kantha Bopha Foundation during the 2026 “10,000 Riel, 10,000 People” Campaign for Cambodian children. In support of this campaign, the Bar Association of the Kingdom of Cambodia would like to invite all fellow lawyers and staff members to kindly participate in donating through scanning the QR Code of the Cambodia Kantha Bopha Foundation attached to this letter, to help save Cambodian children in the spirit of “Khmer Helping Khmer.”

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070