លោកស្រីមេធាវី ថុន សុជាតា អញ្ជើញចូលរួម “ពិធីបើកយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់” ឆ្នាំ២០២៦ និង “ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា”

[English Below]

លោកស្រីមេធាវី ថុន សុជាតា អញ្ជើញចូលរួម “ពិធីបើកយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់” ឆ្នាំ២០២៦ និង “ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា”


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦, លោកស្រីមេធាវី ថុន សុជាតា, លោកស្រីមេធាវី ឆឹង ចន្ថា និងលោកស្រីមេធាវី ឈឺ ដាវី បានអញ្ជើញចូលរួម “ពិធីបើកយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់” ឆ្នាំ២០២៦ និង “ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ សូមគូសបញ្ជាក់ថា ដើម្បីបង្ហាញអំពីការរួមគ្នារក្សានិរន្ដរភាពរបស់មន្ទីរពេទ្យ គន្ធបុប្ផា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកមេធាវី សាំង វណ្ណៈ ជាប្រធានបានចាត់ក្រុមការងារចូលរួមសហការ ធ្វើការផ្សព្វផ្សាយ បំផុសបំផុលកៀរគរថវិកាពីសហភាតាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីគាំទ្រយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់ ឆ្នាំ២០២៦» ឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបរិច្ចាគថវិកាសរុបចំនួន ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។


Attorney THON Socheata Attends the “10,000 Riel, 10,000 People” Campaign Launching Ceremony for 2026 and a Meeting with the Cambodia Kantha Bopha Foundation Supporting Committee


On the morning of Thursday, 28th May 2026, Attorney THON Socheata, Attorney CHHOEUNG Chantha, and Attorney CHHEU Davy attended the “10,000 Riel, 10,000 People” Campaign Launching Ceremony for 2026 and a meeting with the Cambodia Kantha Bopha Foundation Supporting Committee, held under the high presidency of Lok Chumteav Dr. PECH Chanmony Hun Manet, Honorary President of the Cambodia Kantha Bopha Foundation. It should also be noted that, in demonstrating collective support for the sustainability of Kantha Bopha Hospitals, the Bar Association of the Kingdom of Cambodia, under the leadership of Attorney SANG Vannak as President, assigned a working group to participate in public outreach and fundraising efforts among fellow lawyers in the spirit of “Khmer Helping Khmer,” in support of the “10,000 Riel, 10,000 People 2026” campaign. In addition, the Bar Association of the Kingdom of Cambodia donated a total amount of USD 5,000 (Five Thousand US Dollars) to the Kantha Bopha Cambodia Foundation.

Z3 708168575 1534380351814514 7510947747164781004 n

Z4 709646942 1534755231777026 5174165710642602491 n

Z5 707012615 1534755265110356 8632771711748119521 n

Z6 708266365 1534755258443690 608802373980001814 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top