ការចុះសួរសុខទុក្ខ និងការនាំយកវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីជូន លោកមេធាវី អាំង អេងថុង អតីតប្រធានគណៈមេធាវីអាណត្តិទី៣ និងទី៤

[English Below]

ការចុះសួរសុខទុក្ខ និងការនាំយកវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីជូន លោកមេធាវី អាំង អេងថុង អតីតប្រធានគណៈមេធាវីអាណត្តិទី៣ និងទី៤


នាព្រឹក ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី នៅ ច័ន្ទសុជាតា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ដឹកនាំក្រុមការងារ នាំយកនូវវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី និងកន្ដ្រកផ្លែឈើជូន លោកមេធាវី អាំង អេងថុង អតីតប្រធានគណៈមេធាវីអាណត្តិទី៣ និងទី៤។ នាឱកាសនោះ លោកស្រីមេធាវីក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ លោកមេធាវី អាំង អេងថុង ផងដែរ។ លោកមេធាវី អាំង អេងថុង បានមានប្រសាសន៍ថា លោកមានសេចក្ដីរីករាយ និងសាទរចំពោះការរីកចម្រើនរបស់គណៈមេធាវីបច្ចុប្បន្ន។ ជាពិសេស លោកសូមថ្លែងអំណរគុណចំពោះលោកប្រធានគណៈមេធាវី ក៏ដូចជាក្រុមការងារដែលបានគិតគូរ យកចិត្តទុកដាក់ដល់រូបលោកផ្ទាល់តាមរយៈការអញ្ជើញមកសាកសួរសុខទុក្ខ និងនាំយកវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីជូនលោកដល់គេហដ្ឋានផ្ទាល់។ លោកមេធាវី អាំង អេងថុង បានជូនពរលោកប្រធានគណៈមេធាវី និងក្រុមការងារទាំងអស់ជួបប្រទះនឹងសេចក្ដីសុខ ជោគជ័យគ្រប់ភារកិច្ច។


Courtesy Visit and Presentation of the Lawyer’s Practicing Certificate to Attorney ANG Engthong, Former President of the Bar Association (3rd and 4th Mandates)


On the morning of Wednesday, 8th July 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, appointed Attorney NEOU Chansocheata, Director of the Personnel and Administration Department, to lead a delegation in delivering a Lawyer’s Practicing Certificate and a fruit basket to Attorney ANG Engthong, former President of the Bar Association of the Kingdom of Cambodia during its 3rd and 4th mandates. On this occasion, Attorney NEOU Chansocheata also conveyed the President’s warm regards on behalf of Attorney SIANG Vannak to Attorney ANG Engthong. Attorney ANG Engthong expressed his pleasure and appreciation for the continued progress of the Bar Association of the Kingdom of Cambodia. He especially thanked the President of the Bar Association and the delegation for their thoughtfulness and consideration in personally visiting him at his residence to present his Lawyer’s Practicing Certificate and extend their greetings. Attorney ANG Engthong also conveyed his best wishes to the President of the Bar Association and all members of the delegation, wishing them good health, happiness, and continued success in carrying out their respective duties.

E1 742951671 1570696738182875 6485629612529132599 n

E2 742951671 1570696738182875 6485629612529132599 n

E3 741606445 1570696854849530 2670228747450091869 n

E4 741387381 1570697114849504 6518663769834232050 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top