លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងយុត្តិធម៌
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងយុត្តិធម៌
នារសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងយុត្តិធម៌ ដែលដឹកនាំដោយឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការបង្កើតក្រុមការងារពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជំនួយផ្នែកច្បាប់ និងភាពជាដៃគូរវាងក្រសួងយុត្តិធម៌ និងគណៈមេធាវី។ លោកមេធាវី សាំង វណ្ណៈ បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះទំនាក់ទំនងការងារដ៏ល្អប្រសើរ ជាមួយក្រសួងយុត្តិធម៌នាពេលកន្លងមក ដោយលោកប្រធាន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហការបន្ថែមទៀត តាមរយៈការបង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ការពង្រឹងភាពជាដៃគូលើជំនួយផ្នែកច្បាប់ និងការការពារក្តីជូនជនក្រីក្រ ព្រមទាំងការគាំទ្រយុទ្ធនាការនានារបស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំពិភាក្សាការងាររវាងលោកប្រធានគណៈមេធាវី និងឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងសហការី បានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល។