លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ


នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗ​ ដែល​ អ.ដ.ក.​ ដែលសម្រេចបាន​ និងកំណត់ទិសដៅការងារបន្ត ដឹកនាំប្រជុំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធាន​ អ.ដ.ក. បានដាក់ចេញនូវទិសដៅការងារជាអាទិភាពចំនួន ៥ ដូចខាងក្រោម​: ទី១- កសាង​ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើ អ.ដ.ក. ទី២- បន្តលើកកម្ពស់ការយល់ដឹងអំពីបេសកកម្មរបស់ អ.ដ.ក. និងសារៈសំខាន់នៃការដោះស្រាយវិវាទដោយ អ.ដ.ក. ទី៣- រៀបចំក្របខ័ណ្ឌច្បាប់ក្នុងការបង្វែរសំណុំរឿងពីស្ថាប័នតុលាការ មក អ.ដ.ក. សំដៅរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងធានាបានភាពសុខដុមរមនាក្នុងសង្គមជាតិ ទី៤- រៀបចំការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ ដើម្បីពង្រឹងការដោះស្រាយវិវាទនៅមូលដ្ឋាន និងលើកកម្ពស់យន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ទី៥- បន្តពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ​ អ.ដ.ក.។

I1 476944314 1149475820304971 2727527598579247016 n

I2 479197487 1149475993638287 2694417938467841643 n

I3 477837399 1149476113638275 3883432008337719586 n

I4 477776642 1149475890304964 182972862540797417 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top