កិច្ចប្រជុំរបស់គណៈកម្មការកិច្ចការពាណិជ្ជកម្មនៃគណៈមេធាវី
កិច្ចប្រជុំរបស់គណៈកម្មការកិច្ចការពាណិជ្ជកម្មនៃគណៈមេធាវី
នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការកិច្ចការកិច្ចការពាណិជ្ជកម្មនៃគណៈមេធាវី បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដែលដឹកនាំដោយ កញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការ ដោយមានការសម្របសម្រួលពីនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ។ កិច្ចប្រជុំពិភាក្សាមានរបៀបវារៈដូចខាងក្រោម៖ ១. ការកំណត់កាលបរិច្ឆេទនៃការប្រជុំប្រចាំឆ្នាំ២០២៥ ២. ការកំណត់សមាសភាពវាគ្មិនចូលរួមក្នុងកម្មវិធីសិក្ខាសាលា ឬវិទ្យុ ទូរទស្សន៍ និងសរសេរអត្ថបទសម្រាប់ព្រឹត្តិបត្រគណៈមេធាវី ៣. ផ្សេងៗ