លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងគណៈមេធាវី ដឹកនាំប្រតិភូចូលរួមប្រជុំ ចុះអនុស្សរណៈនៃការយោគយល់ និងទស្សនកិច្ចការិយាល័យមេធាវី

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងគណៈមេធាវី ដឹកនាំប្រតិភូចូលរួមប្រជុំ ចុះអនុស្សរណៈនៃការយោគយល់ និងទស្សនកិច្ចការិយាល័យមេធាវី


នារសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងគណៈមេធាវី​ចូលរួមកិច្ចប្រជុំ «China (Chongqing)- ASEAN Law Firms Practice Exchange Event» និងចុះអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ រវាងគណៈមេធាវីឆុងឈីង និងបណ្តាប្រទេសសមាជិកអាស៊ាន នៅទីក្រុងឆុងឈីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះអនុស្សរណៈយោគយល់នេះ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងស្ថិតស្ថេររយៈពេលយូរអង្វែងក្នុងរង្វង់អ្នកច្បាប់ និងផ្តល់ការធានាផ្នែកផ្លូវច្បាប់ដល់សកម្មភាពពាណិជ្ជកម្ម អត្ថប្រយោជន៍ វិនិយោគិនរបស់ប្រទេសនីមួយៗ ដោយកិច្ចសហការផ្តោតទៅលើកិច្ចការដូចខាងក្រោម៖

១- សហការចែករំលែកព័ត៌មានច្បាប់ ការបណ្តុះបណ្តាលផ្លាស់ប្តូរវប្បធម៌ ចូលរួមការចែករំលែកផ្នែកច្បាប់កម្រិតសកលភាវូបនីយកម្ម។

២- រក្សាការទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានផ្នែកប្រព័ន្ធច្បាប់ ការអភិវឌ្ឍ និងអនុវត្តនិន្នាការផ្នែកច្បាប់នៃប្រទេសនីមួយៗ។

៣- ជំរុញទស្សនកិច្ចសិក្សា កម្មសិក្សា កម្មវិធីបណ្តុះបណ្តាលមេធាវីវ័យក្មេង លើកទឹកចិត្តនិងគាំទ្រការស្រាវជ្រាវរួមគ្នាដើម្បីកសាងសមត្ថភាព។

៤- ចូលរួមរៀបចំទំនាក់ទំនងរវាងមេធាវីជាមួយសហគ្រាសឯកជន ផ្តល់នូវការគាំទ្រជំនួយផ្នែកច្បាប់ឆ្លងប្រទេស សម្រាប់សហគ្រាសវិនិយោគដែលមានប្រតិបត្តិការក្នុងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងការការពារ និងយន្តការដោះស្រាយវិវាទ។

៥- ចូលរួមចែករំលែកច្បាប់ និងបទប្បញ្ញត្តិ ការអនុវត្តច្បាប់ថ្មីៗនៃប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធី China (Chongqing)- ASEAN Law Firms Practice Exchange Event នេះ មានប្រតិភូដែលអញ្ជើញមកពី គណៈមេធាវីក្រុងឆុងឈីង(ប្រទេសចិន) កម្ពុជា ប្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី វៀតណាម ទីម័រ និងថៃ ព្រមទាំង ក្រុមហ៊ុនមេធាវី ការិយាល័យមេធាវី ជាច្រើនទៀតមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះផងដែរ ប្រតិភូគណៈមេធាវីក៏បានធ្វើទស្សនកិច្ចនៅការិយាល័យមេធាវីមួយចំនួន ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

Y1 584996363 1381266837125867 3230935176801923079 n

Y2 585893822 1381266767125874 7434107858197742406 n

Y3 586018758 1381266827125868 1319370804764911576 n

Y4 586033615 1381266850459199 7591826141340907640 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top