លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន និងពិធីលៀងសាយភោជន៍

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន និងពិធីលៀងសាយភោជន៍


នាថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមពិភាក្សាការងារ និងចែករំលែកបទពិសោធន៍ផ្នែកច្បាប់ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិនព្រមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន នៅទីក្រុងឆុងឈីង ប្រទេសចិន។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់រវាងគ្នាទៅវិញទៅមក ក៏ដូចជារៀបចំឱ្យមានការបណ្តុះបណ្តាលច្បាប់ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈអ្នកជំនាញរបស់ស្ថាប័នទាំងពីរ។ បន្ថែមពីនេះទៅទៀត សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងនយោបាយភាគនិរតី តាមរយៈអនុស្សរណៈនៃការយោគយល់នេះផងដែរ។ ជាកិច្ចបញ្ចប់នៃកម្មវិធី ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមពិធីលៀងសាយភោជន៍ ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន ដើម្បីទទួលប្រតិភូដែលចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) ផងដែរ។

Y5 585895091 1381860533733164 7126800478294867675 n

Y6 585896545 1381860487066502 8115304724282365834 n

Y7 587114977 1381860537066497 1905536174121222604 n

Y8 583337016 1381860600399824 6826422456804448268 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top