លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រភិភូគណៈមេធាវីនិវត្តមកដល់មាតុភូមិ បន្ទាប់ពីបានចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រភិភូគណៈមេធាវីនិវត្តមកដល់មាតុភូមិ បន្ទាប់ពីបានចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន


នាព្រឹក ថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រភិភូគណៈមេធាវីនិវត្តមកដល់មាតុភូមិ បន្ទាប់ពីបានចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន ដែលបានប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺ ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា វេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន ក្នុងគោលដៅរឹតបន្តឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តច្បាប់ក្នុងបរិបទចិន-អាស៊ាន ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍រួមគ្នារវាងចិននិងអាស៊ាន។ ដោយឡែកនៅក្នុងវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នេះ ក្រៅពីការចូលរួមនៅក្នុងវេទិកា គណៈមេធាវីក៏បានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិន ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់សមាជិកគណៈមេធាវីផងដេរ។ បន្ថែមពីនេះទៅទៀត គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះអនុស្សរណ់ៈនៃការយោគយល់ជាមួយគណៈមេធាវីឆុងឈីង ក៏ដូចជាធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍តាមបណ្តាការិយាល័យមេធាវីមួយចំនួនក្នុងទីក្រុងឆុងឈីង និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ ជាកិច្ចបញ្ចប់នៃកម្មវិធី មុននឹងធ្វើមាតុភូមិនិវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អាស៊ាន-ចិនក៏បានរៀបចំពិធីលៀងសាយភោជន៍ជូនដល់ប្រតិភូដែលបានចូលរួមក្នុងវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ ហើយប្រតិភូគណៈមេធាវីក៏បានចូលរួមក្នុងពិធីនេះផងដែរ។

Y9 587197858 1382712426981308 6060430798051504989 n

Y10 585891113 1382712430314641 6215212154079879457 n

Y11 588751018 1382712450314639 1945784531409458946 n

Y12 587038989 1382712493647968 765640176654091666 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top