លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីពិភាក្សាការងារជាមួយសហព័ន្ធមេធាវីម៉ាឡេស៊ី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារជាមួយ សហព័ន្ធមេធាវីម៉ាឡេស៊ី ដោយផ្តោតលើកិច្ចការងារសំខាន់ៗដែលមានរបៀបវារៈដូចជា៖

-កម្មវីធីបណ្តុះបណ្តាល
- ការផ្លាស់ប្តូរបទពិសោធន៍រវាងមេធាវីកម្ពុជា និងម៉ាឡេស៊ី
- កិច្ចសហប្រតិបត្តិការនាពេលអនាគត

កិច្ចពិភាក្សានោះបានចែករំលែកនូវបទពិសោធន៍ល្អៗ រវាងគណៈមេធាវីទាំងពីររួមមាន ការការពារក្តីជូនជនក្រីក្រ កិច្ចសហការនៃបណ្តាប្រទេសក្នុងតំបន់ និងអនុស្សារណៈផ្សេងៗ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយបរិយាកាស រីករាយ និងស្និទ្ធិស្នាលប្រកបដោយភាតរភាព។

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top