សេចក្ដីជូនដំណឹង ឈប់សម្រាកក្នុងឱកាសទិវាចូលឆ្នាំសកល
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និងសាធារណជនជ្រាបថា ក្នុងឱកាសទិវាចូលឆ្នាំ សកល
គណៈមេធាវីអនុញ្ញាតឱ្យបុគ្គលិកទាំងអស់ឈប់សម្រាកចំនួន ០១ថ្ងៃ គឺនៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
ដូច្នេះបុគ្គលិកគណៈមេធាវីទាំងអស់នឹងចូលធ្វើការវិញនៅថ្ងៃព្រសហ្បតិ៍ ០៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និង សាធារណជនជ្រាបជាព័ត៌មាន។