ប្រធានគណៈមេធាវីដឹកនាំគណៈប្រតិភូចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់របស់សមាគមច្បាប់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន

ទីក្រុងហុងហុងៈ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១៩ លោកមេធាវី សួន វិសាល បានដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមប្រជុំក្រុមប្រឹក្សានៃសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) ដែលប្រព្រឹត្តិនៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីជជែកពិភាក្សាអំពី វឌ្ឈនភាពការងាររបស់ LAWASIA ដែលសម្រេចបាននាពេលកន្លងមកនេះ។

គួរកត់សម្គាល់ផងដែរថា នៅក្នុងកិច្ចពិភាក្សាការងារនោះ គណៈប្រតិភូនៃប្រទេសនីមួយៗ និងប្រធាន LAWASIA លោក Christopher Leong បានកោតសរសើរអំពីគណៈមេធាវីកម្ពុជាដែលបានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ LAWASIA កាលពីឆ្នាំ២០១៨ នៅខេត្តសៀមរាប ដែលប្រកបដោយផ្លែផ្កា និងគណៈប្រតិភូផ្សេងៗទៀតគួរយកគម្រូតាម ជាពិសេសអំពីរៀបរបបនៃការចាត់ចែង និងពិធីការដែលមានការយកចិត្តទុកដាក់ខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូនីមួយៗបានរាយការណ៍អំពីវឌ្ឍនៈភាពនៃការងាររបស់គណៈមេធាវីនីមួយៗ។ សមាជិកក្រុមប្រឹក្សាពិគ្រោះយោល់គឺតំណាង ឬប្រធានគណៈមេធាវីនៃប្រទេសដែលជាសមាជិករបស់LAWASIA។ សមាជិកក្រុមប្រឹក្សានេះមានសជិកភាពចំនួន១៣ប្រទេស ដែលនៅក្នុងកិច្ចប្រជុំនោះក៏បានសម្រេចឲ្យសមាជិកគណៈមេធាវីនៅសៀងហៃចូលរួមជាសមាជិករបស់LAWASIA ផងដែរ។

លោកមេធាវីសួន វិសាល ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារដែលគណៈមេធាវីដែលសម្រេចបានកន្លងមក។
បន្ទាប់ពីបានរាយការណ៍អំពីសកម្មភាពនៃគណៈប្រភិតូនៃតំណាងប្រទេសនីមួយៗរួចហើយ អង្គប្រជុំបានធ្វើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងគណៈកម្មការប្រតិបត្តិរបស់ LAWASIA សម្រាប់អាណត្តិបន្ទាប់ទៀត ដោយមានបេក្ខជន-បេក្ខនារីឈរឈ្មោះជាច្រើនផងដែរ។ ចំពោះប្រធានថ្មីរបស់ LAWASIA អង្គបោះឆ្នោតបានបោះឆ្នោតជ្រើសរើសលោកស្រីMelissa Pang ដែលជាប្រធានគណៈមេធាវីហុងហុង ធ្វើជាប្រធានLAWASIA សម្រាប់អាណត្តិ២ឆ្នាំបន្ទាប់។

នៅក្នុងអំឡុងពេលប្រជុំនេះផងដែរ លោកមេធាវី សួន វិសាល ក៏បានជួបជជែកពិភាក្សាការងារជាមួយតំណាងគណៈមេធាវីមកពីប្រទេសផ្សេងៗរួមមាន កូរ៉េ ស្រីលង្កា ម៉ាឡេស៊ី ឥណ្ឌា ចិន ជាដើម។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ LAWASIA សម្រាប់ឆ្នាំ២០២០ គណៈមេធាវីមុងហ្គោលី ជាអ្នកធ្វើម្ចាស់ផ្ទះសម្រាប់ការរៀបចំប្រជុំដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែកញ្ញា។ សម្រាប់ឆ្នាំ២០២១ គណៈមេធាវីវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ។

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយកៃ្រលែង។

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top