ប្រធានគណៈមេធាវីអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យមកពីបណ្តាខេត្តចូលជួបដើម្បីស្វែងយល់ពីគណៈមេធាវី
នៅថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានអនុញ្ញាតឲ្យ សាស្ត្រាចារ្យ និងសមណនិស្សិត និស្សិតពូកែ ផ្នែក នីតិសាស្ត្រ មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ផកិច្ច (UME) និស្សិតសាកលវិទ្យាល័យបាត់ដំបង (UBB) នៃខេត្តបាត់ដំបង និងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (USEA) សៀមរាប ចំនួន៣០ រូប ដើម្បីធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍អំពីតួនាទី និងភារៈកិច្ចរបស់គណៈមេធាវី។ នៅក្នុងកិច្ចសំណេះសំណាលនេះ លោកមេធាវី សួន វិសាល ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការងាររបស់គណៈមេធាវីដែលសម្រេចបាន និងបានផ្តល់ឳកាសសម្រាប់សមននិស្សិត និស្សិតសួរសំណួរដើម្បីជជែកពិភាក្សាផងដែរ។






Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070