ពិធីបើកបរវេសនកាលវគ្គសិក្សាសិស្សមេធាវីជំនាន់ទី ១៧ ឆ្នាំសិក្សា ២០១៩-២០២០

នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញ ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកបរវេសនកាលវគ្គសិក្សាសិស្សមេធាវីជំនាន់ទី១៧ ឆ្នាំសិក្សា២០១៩-២០២០

ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះក៏មានការចូលរួមពីប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសិស្សមេធាវីជំនាន់ទី ១៧ ដោយក្នុងនោះមានសិស្សមេធាវីជាស្រ្តី ២៨ លើចំនួនសិស្សមេធាវីសរុប ៦១ នាក់ ដែលជាការកំណត់សម្គាល់របស់គណៈមេធាវីគឺមានសិស្សជាស្រ្តីច្រើនជាងជំនាន់មុនៗ។ 

ក្នុងពិធីសំណេះសំណាលនេះលោកប្រធានគណៈក៏មានមតិផ្តាំផ្ញើ និងជម្រុញលើកទឹកចិត្តដល់ សិស្សមេធាវីទាំងអស់អោយខិតខំរៀនសូត្រ មករៀនអោយទៀងទាត់ និងយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីក្លាយជាមេធាវីប្រកបដោយវិជ្ជាជីវៈ និងមានសមត្ថភាពខ្ពស់នាពេលអនាគត។

 

 

 

 

 

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top