លោមេធាវី សួន វិសាលបានជួបពិភាក្សាការងារជាមួយតំណាងគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង នៅទីស្នាក់ការគណៈមេធាវី
នារសៀលថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានអនុញ្ញាតឲ្យលោកស្រីមេធាវី Delphine Gallin តំណាងឲ្យគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង ព្រមទាំងគណៈប្រតិភូអមដំណើរ ដើម្បីចូលជួបសម្តែង ការគួរសម និងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈមេធាវីនៃទីក្រុង Marseille សាធារណរដ្ឋបារាំង។
នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានគណៈមេធាវីកម្ពុជាបានស្នើដល់តំណាង ប្រធានគណៈមេធាវី Marseille របស់សាធារណៈរដ្ឋបារាំងរួមមានផ្តល់ការគាំទ្រលើកម្មវិធីមូលនិធិជំនួយផ្នែកច្បាប់ ការពង្រឹងសមត្ថភាពដល់មេធាវីកម្ពុជាលើច្បាប់អន្តរជាតិ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
សមភាគីទាំងពីរបានឯកភាពក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការបញ្ជូនគណៈប្រតិភូទៅទស្សនកិច្ចសិក្សាពីការអនុវត្តជាក់ស្តែងនៃគណៈមេធាវីកម្ពុជា និងគណៈមេធាវីទីក្រុង Marseille សាធារណរដ្ឋបារាំង។
គណៈប្រតិភូបារាំងបានទទួលយកសំណើរបស់ប្រធានគណៈមេធាវីដើម្បីយកទៅពិចារណា និង ដាក់នៅក្នុងសេចក្តីព្រាងចុះអនុស្សារណៈយោគយល់រវាងគណៈមេធាវីកម្ពុជា និងគណៈមេធាវីបារាំងដើម្បីចុះហត្ថលេខានាពេលអនាគត។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070