លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីសាកលវិទ្យាល័យ District of Columbia ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីសាកលវិទ្យាល័យ District of Columbia ដឹកនាំដោយលោកស្រី Katerine S. Broderick ចូលជួបដើម្បីសំដែងការគួរសម និងផ្លាស់ប្តូរបទពិសោធន៍ការងារ។
គណៈប្រតិភូនេះមានសមាសភាពជាមេធាវីដែលបម្រើការងារនៅការិល័យមេធាវីឯកជន និងមេធាវីសម្រាប់បម្រើក្នុងវិស័យសាធារណៈ នៅក្នុងរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរិក និងជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យនានាផងដែរ។ នៅក្នុងកិច្ចពិភាក្សានេះ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានបង្ហាញអំពីសកម្មភាពការងារសម្រេចបានកន្លងមក និងតម្រូវការជាក់ស្តែងរបស់គណៈមេធាវី ជាពិសេស គម្រោងជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រដែលរាជរដ្ឋបាលភិបាលបានផ្តល់ប្រាក់ឧត្តម្ភថវិកាជាច្រើនសម្រាប់ផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រតាមរយៈគណៈមេធាវី។ គណៈប្រតិភូនៃសាកលវិទ្យាល័យ District of Columbia ក៏បានបង្ហាញពីបទសោធន៍ការងារល្អៗ និងការគៀងគរមូលនិធិសម្រាប់ជួយដល់ជនក្រីក្រនៅសហរដ្ឋអាមេរិកផងដែរ។ ថ្នាក់ដឹកនាំគណៈប្រតិភូបានបញ្ជាក់ថា នឹងយកបទពិសោធន៍ និងតម្រូវការជាក់ស្តែងរបស់គណៈមេធាវីកម្ពុជាដើម្បីជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំខ្លួនដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរកាន់តែប្រសើរឡើងថែមទៀត។
ក្រោយពីកិច្ចប្រជុំ លោកមេធាវីសួន វិសាល ក៏បានជូននូវវត្ថុអនុស្សារីយ៍ជូនដល់ភ្ញៀវដែលបានចូលរួមប្រជុំនេះផងដែរ។



Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070