ប្រធានគណៈមេធាវីនៃបណ្តាប្រទេសអាស៊ាន និងប៉ាស៊ីហ្វិក លើកសរសើរពីការដឹកនាំគណៈមេធាវីបច្ចុប្បន្ន

ប្រធានគណៈមេធាវីនៃបណ្តាប្រទេសអាស៊ាន រួមទាំងគណៈមេធាវីចិន តៃវ៉ាន់ អូស្ត្រាលី និងញូវហ្សូសវែល បានថ្លែងកោតសរសើរពីការដឹកនាំរបស់ប្រធានគណៈមេធាវីបច្ចុប្បន្ន 

ហើយបានលើកឡើងថា នឹងយកបទពិសោធន៍ល្អៗមួយចំនួនពីគណៈមេធាវីកម្ពុជាមកសិក្សាជាគំរូ។ ការថ្លែងកោតសរសើរនេះ គឺឆ្លើយតបនឹងការលើកឡើងរបស់លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី ក្នុងកិច្ចប្រជុំប្រធានគណៈមេធាវីនៃបណ្តាប្រទេសអាស៊ាន ចិន តៃវ៉ាន់ អូស្ត្រាលី និងញូវហ្សូសវែល ពិភាក្សាលើប្រធានបទស្តីពីបច្ចេកវិទ្យានីតិកម្ម នៅទីក្រុងសាយប៊ើចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំនោះ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានឡើងថ្លែងថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នបានធ្វើទំនើបកម្មការដឹកនាំគណៈមេធាវីតាមបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប មានជាអាទិ៍៖ 
១. ការចាត់តាំង និងបញ្ជូនឯកសារការពារក្តីជូនជនក្រីក្រតាមកម្មវិធីតេឡេក្រាម ក្រោមកិច្ចសហការពីស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា។ 
២. ការគ្រប់គ្រងសំណុំរឿងក្តីជនក្រីក្រតាមប្រព័ន្ធដាតាប៊េស តាមយន្តការប្រតិភូគណៈមេធាវីតាមបណ្តារាជធានីខេត្ត។
៣. ការបង្កើតអ៊ីម៉ែល សម្រាប់សហភាតាមេធាវីទាំងអស់ដើម្បីបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងវិជ្ចាជីវៈមេធាវី។ 
៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលគណៈមេធាវីតាមប្រព័ន្ធព័ត៌មានវិទ្យា។
៥. ការគ្រប់គ្រងវត្តមានមេធាវី និងការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី តាមប្រព័ន្ធព័ត៌មានវិទ្យា នាពេលមហាសន្និបាតប្រចាំឆ្នាំ។
នៅក្នុងកិច្ចប្រជុំនោះ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំនេះមិនត្រឹមតែចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីកម្ពុជា ជាមួយនឹងគណៈមេធាវីនៃបណ្ដាប្រទេសអាស៊ាននិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយរកទីផ្សារការងារឱ្យមេធាវីកម្ពុជាព្រមទាំងឱ្យមេធាវីកម្ពុជាមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិថែមទៀតផង ដែលនេះជាជោគជ័យថ្មីមួយទៀតសម្រាប់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី១២នេះ។1234

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top