គណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិក-សមាជិការគណៈកម្មការកិច្ចការការងារ នៃគណៈមេធាវី
នៅថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំសមាជិក-សមាជិកាគណៈកម្មការកិច្ចការការងារលើកទី០៤ ក្រោមការដឹកនាំប្រជុំដោយ លោកស្រីមេធាវី អាន វីរៈ ប្រធានគណៈកម្មការ។
នៅក្នុងកិច្ចប្រជុំសមាជិក-សមាជិកា គណៈកម្មការបានពិភាក្សាលើការបែងចែកសមាជិកគណៈកម្មការ ជាក្រុម ដើម្បីធ្វើការស្រាវជ្រាវលើប្រធានបទទាក់ទងនឹងវិស័យច្បាប់ការងារ សម្រាប់កម្មវិធីផ្សព្វផ្សាយច្បាប់តាមរយៈ ទូរទស្សន៍ វិទ្យុ សិក្ខាសាលា និងព្រឹត្តិបត្រគណៈមេធាវី។
https://www.bakc.org.kh/administrator/index.php