កិច្ចប្រជុំបុគ្គលិកពិនិត្យការងារប្រចាំខែនិងលើកទិសដៅការងារប្រចាំខែថ្មី

កិច្ចប្រជុំបុគ្គលិកពិនិត្យការងារប្រចាំខែនិងលើកទិសដៅការងារប្រចាំខែថ្មី នាថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក, ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រជុំបុគ្គលិកប្រចាំខែធ្នូ។

នៅក្នុងកិច្ចប្រជុំនេះមានរបៀបវារៈពីរសំខាន់ៗគឺ ១) ការផ្សព្វផ្សាយគោលនយោបាយហិរញ្ញាវត្ថុរបស់គណៈមេធាវីដែលក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ២) ការរាយការណ៍របស់បុគ្គលិកដែលបានសម្រេចក្នុងខែកន្លងមក បញ្ហាប្រឈមមុខ និងផែនការបន្ទាប់សម្រាប់នាយកដ្ឋាននីមួយៗ។ នៅក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោកមេធាវី យឹម សារី នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី អគ្គលេខាធិការរង និងបុគ្គលិកគ្រប់នាយកដ្ឋានទាំងអស់។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានគណៈមេធាវីបានផ្តល់អនុសាសន៍ល្អៗដល់បុគ្គលិកគ្រប់នាយកដ្ឋាន រួមទាំងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើយ៉ាងណាបម្រើការងារតាមផ្នែកនីមួយៗរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។

001

001

001

001

001

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top