ការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុគ្គលិក សមាជិក-សមាជិកាគណៈមេធាវី បានទៅចូលរួមពិធីបុណ្យសព របស់ ឯកឧត្តម ព្រហ្ម ញាណវិចិត្រ ដែលត្រូវជាឪពុកបង្កើតរបស់លោកមេធាវី ព្រហ្ម វិចិត្រសុភា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី។

សពរបស់ឯកឧត្តម ព្រហ្ម ញាណវិចិត្រ បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ១ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោកបានទទួលមរណភាពនៅអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ វេលាម៉ោង០២៖២៥នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

001

001

001

001

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top