លទ្ធផលស្តីពីកិច្ចពិភាក្សាការងារប្រតិភូគណៈមេធាវីប្រចាំត្រីមាសទី៤

លទ្ធផលស្តីពីកិច្ចពិភាក្សាការងារប្រតិភូគណៈមេធាវីប្រចាំត្រីមាសទី៤
==============
កាលពីថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈមេធាវី មានកិច្ចប្រជុំពិភាក្សា

ការងាររបស់ប្រតិភូគណៈមេធាវីប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋានអធិការកិច្ច ប្រធាន និងអនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ប្រតិភូគណៈមេធាវី និងលេខាប្រតិភូគណៈមេធាវីរាជធានី-ខេត្ត និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងបុគ្គលិកនាយកដ្ឋានការពារក្តីជូនជនក្រីក្រ។
ជាលទ្ធផលនៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមប្រធានគណៈមេធាវី បានដោះស្រាយនូវបញ្ហាប្រឈមជូនប្រតិភូគណៈមេធាវីទាំងអស់ និងបានដាក់ចេញនូវគោលនយោបាយពង្រីកវិសាលភាពការងាររបស់នាយកដ្ឋានការពារក្តីជូនជនក្រីក្រ តាមរយៈការពង្រីកការពិគ្រោះយោបល់ច្បាប់ និងការការពារក្តីដោយពុំគិតកម្រៃតាមបណ្តារាជធានី-ខេត្ត ជូន៖
១-ជនសង្ស័យ ជនត្រូវចោទ ឬ ជនជាប់ចោទ ជាជនក្រីក្រ ហើយជាប់ចោទពីបទឧក្រិដ្ឋ
២-ជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ ជាអនីតិជន ហើយជាប់ចោទពីបទឧក្រិដ្ឋ ឬមជ្ឈិម
៣-ជនរងគ្រោះក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិមគ្មានលទ្ធភាពរកមេធាវីការពារដោយខ្លួនឯង
៤-ស្ត្រី និងកុមារដែលជាជនសង្ស័យ ឬជនរងគ្រោះ
៥-កម្មករ-កម្មការិនី និង
៦-សាធារណៈជនគ្រប់ស្រទាប់វណ្ណៈដែលមានបំណងទទួលយកសេវាកម្មប្រឹក្សាយោបល់ច្បាប់។

IMG 2525a

IMG 2525a

IMG 2525a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top