ដំណឹងមរណភាព
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានទុក្ខដ៏ក្រៀមក្រំ ដោយបានទទួលព័ត៌មានថាឧបាសិកា ឈិត សាម៉េត ត្រូវជាម្តាយរបស់លោកមេធាវី ជិម រ៉េននី បានទទួលមរណភាព
នៅថ្ងៃសៅរ៍ ១០កើត ខែមាស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៥៨នាទីល្ងាច ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនេះ គណៈមេធាវីនិងសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមសំដែងការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់អ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌។