ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវី បានជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម យឹម សារី
ថ្ងៃសុក្រ ១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណ: មេធាវី បានជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម យឹម សារី ដែលក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ឯកឧត្តមបានបំពេញភារកិច្ចយ៉ាងសកម្ម លះបង់កំលាំងកាយចិត្ត និងដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទីជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី ។ ឯកឧត្តមប្រធានគណ:មេធាវីក៏បានជូនពរអោយឯកឧត្តម យឹម សារី មានសុខភាពមាំមួន និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសនៅក្នុងតួនាទីថ្មីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។