ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពរបស់ឧបាសក ហឿន គីមហេង
នៅព្រឹកថ្ងៃសៅរ៍ ២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពរបស់ឧបាសក ហឿន គីមហេង ត្រូវជាឪពុករបស់លោកមេធាវី គីម សុជាតិ និងលោកស្រីមេធាវី ហួរ ណៃហ័រ ។ ក្នុងឳកាសនោះឯកឧត្តមបានថ្លែងរំលែកទុក្ខជាមួយគ្រួសារនៃសពនិងនាំយកថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅផ្ទះលេខ២៥ ផ្លូវបេតុង (៤៣២K) ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ។