សេចក្ដីជូនដំណឹងស្ដីពីការធ្វើបច្ចុប្បន្នភាពមេធាវី ទីប្រឹក្សា ជំនួយការ បុគ្គលិក និងបុគ្គលិកស្ម័គ្រចិត្ត

សេចក្ដីជូនដំណឹងស្ដីពីការធ្វើបច្ចុប្បន្នភាពមេធាវី ទីប្រឹក្សា ជំនួយការ បុគ្គលិក និងបុគ្គលិកស្ម័គ្រចិត្ត

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកា គណៈមេធាវី ដែលជាប្រធានការិយាល័យមេធាវី ក្រុមមេធាវី និងក្រុមហ៊ុនមេធាវីទាំងអស់

ឲ្យបានជ្រាបថា៖ ដើម្បីគ្រប់គ្រងវិជា្ជជីវៈមេធាវីឲ្យមានប្រសិទ្ធិភាព និងដើម្បីធ្វើបច្ចុប្បន្នភាពអ្នកប្រកបវិជ្ជាជីវៈមេធាវី ព្រមទាំងអ្នកបម្រើការក្នុងវិស័យនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់លោក/លោកស្រី ជាប្រធានការិយាល័យមេធាវី ក្រុមមេធាវី និងក្រុមហ៊ុនមេធាវីទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅគណៈមេធាវី សូមផ្តល់ព័ត៌មានអំពីមេធាវី ម្ចាស់ភាគហ៊ុន ទីប្រឹក្សា ជំនួយការ បុគ្គលិក និងបុគ្គលិកស្ម័គ្រចិត្ត(ជនជាតិខ្មែរ និងជនបរទេស) ដូចមានក្នុងតារាងគម្រូភ្ជាប់មកជាមួយនេះ មក គណៈមេធាវីនៅរៀងរាល់ម៉ោងធ្វើការ យ៉ាងយូ​រត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងនេះ គណៈមេធាវីនឹងបញ្ជូនតាមអ៊ីម៉ែលរបស់សហភាតាទាំងអស់។

អាស្រ័យហេតុនេះ សូម សមាជិក-សមាជិកានៃគណៈមេធាវីទាំងអស់ ដែលជាប្រធានការិយាល័យមេធាវី ក្រុមមេធាវី និងក្រុមហ៊ុនមេធាវីទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួម​​​​​​សហការឲ្យបានខ្ជាប់ខ្ជួនជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

សូម សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។

ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

រាជធានីភ្នំពេញ, ថ្ងៃទី  ៦   ខែ មករា ឆ្នាំ២០២១

                    ប្រធាន

​​​​​​​​​​​​​​​                 លី​ ច័ន្ទតុលា

SKM 654e21010616040 Page 1

SKM 654e21010616040 Page 1

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top