សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍

   គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន

ដែលតែងតែយកសកម្មភាពនៃការប្រកប​វិជ្ជាជីវៈ​របស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំមេធាវី​ឱ្យទម្លាយការសម្ងាត់វិជ្ជាជីវៈ​។

          កន្លងមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ឃើញថា មានមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបានទទួល និងចាត់ការលើ​បណ្តឹងដែលប្តឹងចំពោះ​សកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធ ជាអាទិ៍ ​ការឃាត់ខ្លួនមេធាវីដែល​បាន​តំណាងកូនក្តីក្នុងការចរចានិងអមកូនក្តី ការបង្ខំមេធាវីឱ្យអន្ទងកូនក្តីមកកាន់អង្គភាពនគរបាល​យុត្តិធម៌ ការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងរវាងមេធាវីនិងកូនក្តី ការប្តឹងមេធាវីពីបទគំរាមកំហែងហែកកេរ្តិ៍​ចំពោះការតាក់​តែង​​លិខិតជូនដំណឹងក្នុងនាមមេធាវីតំណាង​ដោយ​​អាណត្តិ ការប្តឹងមេធាវី​ពីបទញុះញង់ចំពោះការផ្តល់យោបល់ផ្នែកច្បាប់ដល់កូនក្តី។ល។

          គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់​​មន្ត្រីនៃអាជ្ញាធរ​​មានសមត្ថកិច្ច​​មេត្តាពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពនៃការប្រកបវិជ្ជាជីវៈមេធាវី មុននឹងចាត់ការ​លើការប្តឹងមេធាវីណាមួយ។ ក្នុងករណីរកឃើញថា ការប្តឹងនោះកើតចេញពីការប្រកបវិជ្ជាជីវៈរបស់មេធាវី សូមមន្ត្រីនៃអាជ្ញាធរ​​មានសមត្ថកិច្ចផ្តល់ព័ត៌មាន ឬបញ្ជូនបណ្តឹងនោះមកគណៈមេធាវី ដើម្បីដោះស្រាយ​​តាម​វិធានវិជ្ជាជីវៈ ជាសមត្ថកិច្ច ដូចដែលមានចែងយ៉ាងច្បាស់លាស់នៅក្នុងមាត្រា ១៩ និងមាត្រា ២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

          ឆ្លៀតក្នុងឪកាសនេះដែរ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់មេធាវីទាំងអស់ នៅពេល​ប្រកបវិជ្ជាជីវៈមេធាវី ត្រូវគោរពច្បាប់និងក្រមសីលធម៌មេធាវីឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ​ មេធាវីដែលត្រូវបានគេប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬមេធាវីដែលបានដឹងអំពីការប្តឹង​មេធាវីណាមួយ សូមផ្តល់ព័ត៌មាននេះមកគណៈមេធាវីជាបន្ទាន់ ដើម្បីគណៈមេធាវីមាន​ពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យលើផ្លូវច្បាប់ ស្វែងរកព័ត៌មានបន្ថែម និងធ្វើអន្តរាគមន៍បាន​ទាន់ពេល​វេលា។

168 a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top