ក្រុមការងារស្រង់វត្តមានក្នុងមហាសន្និបាតលើកទី២៦ បានធ្វើតេស្តសាកល្បង (កម្មវិធីZoom)
នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោកមេធាវី ស៊ុន លៀងហេង ជាប្រធានក្រុមការងារស្រង់វត្តមានក្នុង
មហាសន្និបាតលើកទី២៦ បានដឹកនាំក្រុមការងារ សមាជិក-សមាជិកាក្រុមស្រង់វត្តមាន បានធ្វើតេស្តសាកល្បង (កម្មវិធីZoom) ត្រៀមសម្រាប់មហាសន្និបាតលើកទី២៦
ដោយក្នុងនោះផងដែរលោកប្រធាន រួមទាំងក្រុមការងារ សមាជិក-សមាជិកាក្រុមស្រង់វត្តមាននឹងបន្តធ្វើការតេស្តសាកល្បង(កម្មវិធីZoom)
បន្ថែមទៀតនៅថ្ងៃបន្តបន្ទាប់ទៀត។