ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានអនុញ្ញាតឱ្យលោកមេធាវី រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) និងសហការី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានអនុញ្ញាតឱ្យលោកមេធាវី រុន សារ៉ាយ

នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) និងសហការីចូលជួបសំដែងការគួរសម និងប្រជុំពិភាក្សាការងារស្តីពីគម្រោងនៃការដាក់ឲ្យដំណើរការ កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអនឡាញពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ចំពោះសកម្មភាពនៃការបណ្តុះបណ្តាល ឯកឧត្តមបានសំដែងការគាំទ្រហើយឯកឧត្តមនឹងពិនិត្យលទ្ធភាព ក្នុងការចូលរួមចែករំលែកព័ត៌មានអំពីកម្មវិធីនេះទៅកាន់សិស្សមេធាវី កម្មសិក្សារីមេធាវីសុក្រឹតការ និងមេធាវីទាំងអស់ផងដែរ ហើយចំពោះកិច្ចការលំអិតផ្សេងទៀត ឯកឧត្តមបានណែនាំឲ្យក្រុមការងារធ្វើកិច្ចការពិភាក្សាបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពក្នុងការសហការរវាងគ្នាលើការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានជូនសៀវភៅបញ្ជីមេធាវីទៅលោកមេធាវី រុន សារ៉ាយ ដើម្បីទុកជាវត្ថុអនុស្សាវរិយ៍និងប្រើប្រាស់នៅក្នុងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ហើយកិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយទទួលបានផ្លែផ្លាជាច្រើនគួរជាទីមោទនភាពសម្រាប់ស្ថាប័នទាំងពីរ

photo16 12 2021a

photo16 12 2021a

photo16 12 2021a

photo16 12 2021a

photo16 12 2021a

photo16 12 2021a

photo16 12 2021a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top