ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី១៨

នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ

បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី១៨ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ ។

ជាកិច្ចចាប់ផ្តើមកម្មវិធីលោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីបានធ្វើសេចក្តីរាយការណ៍អំពីបច្ចុប្បន្នភាពនិងរៀបរាប់អំពីកម្មវិធីសិក្សា និងមុខវិជ្ជាទាំងអស់សម្រាប់វគ្គបណ្តុះបណ្តាលនេះជូនអង្គពិធី។

ក្នុងឱកាសនេះផងដែរឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានចូលរួមអបអរសាទរដល់ជ័យលាភីសិស្សមេធាវីជំនាន់ទី១៨ ទាំង ៦៣រូប ហេីយឯកឧត្តមក៏បានផ្តល់មតិស្វាគមន៍និងមតិណែនាំដល់សិស្សមេធាវីជំនាន់ទី១៨ទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ឱ្យទទួលបានជោគជ័យ និងគោរពប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុង ព្រមទាំងក្រមសីលធម៌ មានសាមគ្គីភាព និងចូលរួមទាំងអស់គ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

photo 2021 12 22a

photo 2021 12 22a

photo 2021 12 22a

photo 2021 12 22a

photo 2021 12 22a

photo 2021 12 22a

photo 2021 12 22a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top