ឯកឧត្តម លី ច័ន្ទតុលា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នាថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឳកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមប្រសើរវិសេសថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៧១ ឆ្នាំ ឈានចូល ៧២ ឆ្នាំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។