សេចក្តីជូនដំណឹងស្តីពី ការផ្តល់ជូនវត្ថុអនុស្សាវរីយ៌នូវប្រតិទិន ឆ្នាំ២០២២

សេចក្តីជូនដំណឹងស្តីពី ការផ្តល់ជូនវត្ថុអនុស្សាវរីយ៌នូវប្រតិទិន ឆ្នាំ២០២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមេធាវីកម្មសិក្សាទាំងអស់

បងប្អូនសហភាតាមេធាវីទាំងអស់ជាទីគោរព ស្រឡាញ់និងរាប់អាន!

ខ្ញុំសូមផ្ញើរជូនជាវត្ថុអនុស្សាវរីយ៌នូវប្រតិទិន ឆ្នាំ២០២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិទិននេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងក្នុងគោលបំណងបង្ហាញនូវសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីយើង។
ការសម្រិតសម្រាំងនេះ បានប្រើពេលលើសពីផែនការ ដែលជាហេតុធ្វើឲ្យប្រតិទិននេះនឹងទៅដល់ដៃសហភាតាមេធាវីទាំងអស់ យ៉ាងយូរនៅដើមខែមីនា ឆ្នាំ២០២២។
“ស៊ូយឺត ប្រសើរជាងមិនបានធ្វើ”។
សូមសហភាតាមេធាវីជាប្រធានការិយាល័យមេធាវី ក្រុមមេធាវី និងក្រុមហ៊ុនមេធាវី មកទទួលយកប្រតិទិននេះជាកញ្ចប់រួម នៅទីស្នាក់ការគណៈមេធាវី រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះបងប្អូនមេធាវីនៅតាមខេត្ត សូមទាក់ទងទទួលយកពីប្រតិភូគណៈមេធាវីតាមខេត្តរៀងៗខ្លួន។ ក្នុងករណីមានចម្ងល់ សូមទាក់ទងកញ្ញា ផាន សុភា តាមតេឡេក្រាមមានលេខទូរស័ព្ទ ០៦៩ ៣៩៨ ១០៩។
សូមសហភាតាមេធាវីទាំងអស់ទទួលនូវការគោរព ស្រឡាញ់ និងរាប់អានពីខ្ញុំ។

 

photo23022022a

photo23022022a

photo23022022a

photo23022022a

photo23022022a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top