ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងាររបស់នាយកដ្ឋានអធិការកិច្ច

នារសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងាររបស់នាយកដ្ឋានអធិការកិច្ច

នារសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងាររបស់នាយកដ្ឋានអធិការកិច្ច ដោយមានវត្តមានចូលរួមដោយលោកប្រធាន លោក-លោកស្រីអនុប្រធានអធិការកិច្ច និងសមាជិក-សមាជិកាក្រុមអធិការចំនួន ៩១នាក់។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ និងណែនាំដល់សមាជិក-សមាជិកាក្រុមអធិការទាំងអស់ឱ្យយកចិត្តទុកដាក់ប្រឹងប្រែង និងពង្រឹងការចុះធ្វើអធិការកិច្ច ដោយគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីសម្រេចលេខ ១១៦ សសគម ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការរាយការណ៍អំពីសកម្មភាពការងាររបស់នាយកដ្ឋានអធិការកិច្ច ផងដែរ។
ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរ លោកប្រធាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន សមាជិក-សមាជិកាក្រុមអធិការទាំងអស់ ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងសុំរួមគ្នាដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
1 292985406 8237396152998961 9061210226889613381 n
 
2 293763935 8237395872998989 1077164210593289054 n
 
3 294155075 8237397686332141 5259489485114677728 n
 
4 293760486 8237395646332345 4315063468978037940 n
 
5 293655707 8237398189665424 260282204600668382 n
 
6 293262575 8237397362998840 1822185696341799790 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top