ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព
...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព ជូនភរិយារបស់លោកមេធាវី ជ័យ ឥន្ទតេរ៉ូ តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី
នារសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកស្រី ជ័យ ក្រពុំ ត្រូវជាភរិយារបស់លោកមេធាវី ជ័យ ឥន្ទតេរ៉ូ មានអត្តលេខ ១០៩។ ឯកឧត្តមប្រធានគណៈមេធាវី មានការសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថាលោកមេធាវី ជ័យ ឥន្ទតេរ៉ូ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលជាការបាត់បង់នូវសហភាតារាមច្បងមួយរូប ក៏ដូចជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដ៏មានគុណមិនអាចកាត់ថ្លៃបានសម្រាប់កូនៗ និងចៅៗ។ នៅក្នុងឱកាសដ៏សោកសង្រេងនេះ ឯកឧត្តមប្រធានគណៈមេធាវីបានសម្តែងនូវការចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនាដ៏ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងបានប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព ជូនភរិយារបស់លោកមេធាវី ជ័យ ឥន្ទតេរ៉ូ តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។



Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070