កម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី ស្របតាមអនុស្សារណៈនៃការយោគយល់ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់

នាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់


នាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ដែលមានប្រធានបទស្តីពី «ពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមក្នុងសំណុំរឿងរដ្ឋប្បវេណី» ក្រោមអធិបតីភាព ឯកឧត្តម កែវ ពេជ្ជនៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណីនៃគណៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវីចូលរួមសរុបចំនួន ៦៧នាក់។ ឯកឧត្តមប្រធានស្តីទី បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃកម្មវិធីបណ្តុះបណ្តាល និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។

1 302262249 8436277783110796 2246222338018728714 n

2 301965105 8436277909777450 5270215125241981455 n

3 300576182 8436277959777445 5499808250620669387 n

4 300765024 8436278506444057 2960222448107569856 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top