ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់សាធារណៈ ស្តីពី «វិធានស្តីពីសន្ធានកម្ម និងក្រមសីលធម៌របស់សន្ធានការ»
នារសៀលថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សាធារណៈ ស្តីពី «វិធានស្តីពីសន្ធានកម្ម និងក្រមសីលធម៌របស់សន្ធានការ»
នារសៀលថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សាធារណៈ ស្តីពី «វិធានស្តីពីសន្ធានកម្ម និងក្រមសីលធម៌របស់សន្ធានការ» ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌលនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ការិយាល័យមេធាវី សមាគមន៍ និងភាគីពាក់ព័ន្ធនានា ជាច្រើននាក់ផងដែរ ដើម្បីពិភាក្សា និងផ្តល់ជាមតិកែលម្អទៅលើវិធានស្តីពីសន្ធានកម្ម និងក្រមសីលធម៌របស់សន្ធានកររបស់ ម.ជ.ម។ នៅក្នុងកិច្ចពិភាក្សា លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី បានធ្វើបទបង្ហាញអំពីតួនាទីសំខាន់ៗរបស់មេធាវី នៅក្នុងដំណើរការនៃសន្ធានកម្មពាណិជ្ជកម្ម ផងដែរ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070