វីដេអូទី១៦ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ “វិធីរំលាយកិច្ចសន្យា” ដោយលោកមេធាវី ងួន បញ្ញា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៥ ក្នុងកម្មវិធី ៣ សំណួរ

វីដេអូទី១៦ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ “វិធីរំលាយកិច្ចសន្យា” ដោយលោកមេធាវី ងួន បញ្ញា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៥ ក្នុងកម្មវិធី ៣ សំណួរ។ សំណួរទី ១៖ ដើម្បីរំលាយកិច្ចសន្យា តើត្រូវធ្វើដូចម្តេចខ្លះ? សំណួរទី ២៖ តើការជូនដំណឹងអំពីការរំលាយកិច្ចសន្យា ត្រូវធ្វើដូចម្តេច? សំណួរទី ៣៖ ចុះប្រសិនបើភាគីម្ខាងទៀតមិនបានទទួលដំណឹង ឬបដិសេធមិនទទួលលិខិតជូនដំណឹងជាដើម តើត្រូវធ្វើដូចម្តេច? សូមបញ្ជាក់ផងដែរថាកម្មវិធី ៣ សំណួរនេះ ត្រូវបានរៀបចំបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដោយមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការទទួលបន្ទុករៀបចំផលិតក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ជូនសាធារណជន ដោយបានរៀបចំជាសំណួរពាក់ព័ន្ធនឹងច្បាប់ចំនួន ៣ សំណួរ ដែលជាសំណួរសាមញ្ញ ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឱ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹង និងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗ ហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យសាធារណជនងាយយល់។ ©រក្សាសិទ្ធិដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top