ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទៅចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីខួបលើកទី២០ នៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងចូលរួមជាគណៈធិបតី ក្នុងពិធីសម្ពោធពិព័រណ៍អប់រំឆ្នាំ ២០២៣ នៅសហសាលB នៃសាកលវិទ្យាល័យភូមិន្ទ..

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទៅចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីខួបលើកទី២០ នៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងចូលរួមជាគណៈធិបតី ក្នុងពិធីសម្ពោធពិព័រណ៍អប់រំឆ្នាំ ២០២៣ នៅសហសាលB នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច


នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញទៅចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីខួបលើកទី២០ នៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងចូលរួមជាគណៈធិបតីក្នុងពិធីសម្ពោធពិព័រណ៍អប់រំឆ្នាំ២០២៣។ នាឱកាសនោះក៏មានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហាប់ ផល្ធី នាយកសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ទៅកាន់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបានធ្វេីការចែករំលែកចំណេះដឹង និងបទពិសោធ ក្រោមប្រធានបទស្តីពី ការអប់រំ និងផលត្រឡប់ទៅសង្គម។ កម្មវិធីនេះប្រារព្ធធ្វើនៅសហសាលB នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

A1 400828574 851306436788579 6097617935703202921 n

A2 400768795 851306730121883 7858955170055993038 n

A3 400862417 851307606788462 6618320150429876462 n

A4 400776480 851306916788531 3780458954914889519 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top