ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៨ របស់ឡអេស៊ា (18th LAWASIA INTERNATIONAL MOOT COMPETITION) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា


នាថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ (ម៉ោងនៅប្រទេសឥណ្ឌា) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៨ របស់ឡអេស៊ា (18th LAWASIA INTERNATIONAL MOOT COMPETITION) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា ដោយមានការចូលរួមពីប្រធានឡអេស៊ាលោកស្រី Melissa K Pang អតីតប្រធានឡអេស៊ា សមាជិកប្រតិបត្តិ ប្រធានគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីមកពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស និងមានការផ្ទេរតំណែងប្រធានឡអេស៊ា ពីលោកស្រី Melissa K Pang ទៅលោក Shyam Divan ផងដែរ។ នៅក្នុងពីធីនេះ ក៏មានការប្រកាសពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៨ របស់ឡអេស៊ា (18th LAWASIA INTERNATIONAL MOOT COMPETITION)។ ក្នុងការប្រកួតប្រជែងនេះ និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានពានរង្វាន់ជ័យលាភីនៃក្រុមដែលមានភាពតស៊ូព្យាយាមល្អបំផុតរបស់ឡអេស៊ា (The LawAsia Best Endeavour Prize)។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរជាមួយប្អូនៗនិស្សិតទាំងអស់និងគ្រូដឹកនាំ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរនិស្សិតច្បាប់ដែលមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះសមិទ្ធិផលដ៏ល្អលើកឆាកអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតទាំង ៣រូប និងគ្រូដឹកនាំ ក្នុងការប្រកួតប្រជែងតំណាងប្រទេសកម្ពុជា និងសូមលើកទឹកចិត្តដល់និស្សិតច្បាប់កម្ពុជា បន្តចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗបន្តទៀត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

I1 405067663 859967225922500 3890299432101158198 n

I2 405349513 859967335922489 8701430639817258812 n

I3 405387940 859967302589159 823841420618192893 n

I4 405286960 859967272589162 2761095069484662065 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top