ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី ទៅទស្សនកិច្ចតុលាការកំពូលនៃរដ្ឋ Karnataka (High Court Of Karnataka) និងគណៈមេធាវី បឹងហ្គាឡូរ៉ូ (Bangaluru) នៃរដ្ឋ Karnataka ប្រទេសឥណ្ឌា

នាថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទី រសៀល (ម៉ោងនៅប្រទេសឥណ្ឌា) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី ទៅទស្សនកិច្ចតុលាការកំពូល នៃរដ្ឋ Karnataka (High Court Of Karnataka) និងគណៈមេធាវីបឹងហ្គាឡូរ៉ូ (Bangalore) នៃរដ្ឋ Karnataka ប្រទេសឥណ្ឌា។ នៅក្នុងទស្សនកិច្ចនេះដែរ ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម Prasanna B. Varale ប្រធានតុលាការកំពូលនៃរដ្ឋ Karnataka (High Court Of Karnataka) លោក Vivek Subba Reddy ប្រធានគណៈមេធាវីនៃទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru)។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន ត្រូវបានអញ្ជើញឱ្យមានចំណាប់អារម្មណ៍ចំពោះទស្សនកិច្ចនេះផងដែរ។ សូមបញ្ជាក់ថា គណៈមេធាវីនៃទីក្រុងបឹងហ្គាឡូរ៉ូ មានទីតាំងស្ថិតនៅក្នុងអគារនៃតុលាការកំពូលនៃរដ្ឋ Karnataka (High Court Of Karnataka)។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070