ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ ទស្សនកិច្ចសិក្សាស្តីពីបែបបទរដ្ឋបាលនៃច្រកចេញចូលតែមួយនៅសាលាខេត្តកំពត

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ ទស្សនកិច្ចសិក្សាស្តីពីបែបបទរដ្ឋបាលនៃច្រកចេញចូលតែមួយនៅសាលាខេត្តកំពត


នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ ធ្វើទស្សនកិច្ចសិក្សាស្តីពីបែបបទរដ្ឋបាលនៃច្រកចេញចូលតែមួយនៅសាលាខេត្តកំពត ដោយមានវត្តមានចូលរួមដោយឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត និងលោក ស៊ឹម សុខា ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្រ្តីសាលាខេត្តមួយចំនួនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានជម្រាបអំពីគោលបំណង និងថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង និងមន្រ្តីសាលាខេត្តទាំងអស់ដែលបានអនុញ្ញាតឱ្យសិស្សមេធាវីជំនាន់ទី១៩ ធ្វើទស្សកិច្ចសិក្សានៅសាលាខេត្ត និងបានណែនាំឱ្យសិស្សមេធាវីយកចិត្តទុកដាក់ ប្រឹងប្រែងស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗនៃការធ្វើបទបង្ហាញរបស់ប្រធានអង្គភាពច្រកចេញចូលតែមួយ និងសំណូមពរឱ្យសិស្សមេធាវីទាំងអស់ចូលរួមក្នុងការងារសង្គម និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការធ្វើបទបង្ហាញអំពីនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ ផងដែរ។ ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរ ឯកឧត្តមអភិបាល ឯកឧត្តមអភិបាលរង លោកនាយករដ្ឋបាល លោកប្រធានអង្គភាព សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ទាំងអស់ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 411299512 873949524524270 4994606400933479620 n

B2 411665498 873949484524274 4843298004563265984 n

B3 412479066 873949511190938 203704651273723660 n

B4 411334736 873949464524276 8449227592561585822 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top