ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» របស់សិស្សមេធាវីជំនាន់ទី១៩ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» របស់សិស្សមេធាវីជំនាន់ទី១៩ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត
នារសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» របស់សិស្សមេធាវីជំនាន់ទី១៩ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ដោយមានវត្តមានចូលរួមដោយឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត និងលោក ស៊ឹម សុខា ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្រ្តីសាលាខេត្តមួយចំនួន ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោកអភិបាលក្រុង ស្រុក ប្រធានពន្ធនាគារ ខេត្តកំពត លោកស្នងការរងនគរបាលខេត្តកំពត លោកមេបញ្ជាការរងកងរាជអាវុធហត្ថ និងមន្រ្តីសាលាស្រុកមួយចំនួន ព្រមទាំងប្រជាពលរដ្ឋចំនួន ៧០នាក់ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានជម្រាបអំពីគោលបំណងនៃកម្មវិធី និងថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង លោកនាយករដ្ឋបាល និងមន្រ្តីសាលាខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្រួលក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់របស់សិស្សមេធាវីជំនាន់ទី១៩ និងបានណែនាំឱ្យសិស្សមេធាវីទាំងអស់ យកចិត្តទុកដាក់ ប្រឹងប្រែងបញ្ចេញសមត្ថភាពក្នុងការធ្វើបទបង្ហាញអំពីប្រធានបទនីមួយៗ និងសំណូមពរឱ្យសិស្សមេធាវីទាំងអស់ចូលរួមក្នុងការងារសង្គម និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការរាយការណ៍អំពីវឌ្ឍនភាពការងារ និងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ផងដែរ។ ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរ ឯកឧត្តមអភិបាល ឯកឧត្តមអភិបាលរង លោកអភិបាលក្រុង ស្រុក លោកប្រធានពន្ធនាគារ លោកអធិការរងនិងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត និងមន្រ្តីសាលាខេត្ត សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ទាំងអស់ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070