ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សិក្ខាសាលាប្រមូលធាតុចូល ស្តីពី «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ» សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា នៅមណ្ឌល...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សិក្ខាសាលាប្រមូលធាតុចូល ស្តីពី «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ» សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ
នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សិក្ខាសាលាប្រមូលធាតុចូល ស្តីពី «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ» សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា នៅជាន់ទី៣ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ សិក្ខាសាលានេះ មានការអញ្ជេីញចូលរួមថ្លែងចំណាប់អារម្មស្វាគមន៍ដោយ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិ វាគ្មិនកិត្តិយសពីគណៈមេធាវី និងវាគ្មិនពីធនាគារជាតិ ចែករំលែកលើប្រធានបទ «ហ៊ីប៉ូតែក» «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ ករណីអនុវត្តសន្តតិកម្មលើគណនីប្រាក់បញ្ញើរបស់អ្នកស្លាប់» និង «ការប្រើប្រាស់មូលប្បទានបត្រ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ សមាជិក-សមាជិកាគណៈមេធាវីដែលការងារវិស័យធនាគារ មន្រ្តីធនាគារជាតិ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សរុបចំនួន ១៣០នាក់ ផងដែរ។ ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទីមួយ ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការរៀបចំជាមួយនឹងធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងប្រមូលធាតុចូលពីបណ្តាអ្នកអនុវត្តគ្រប់មជ្ឈដ្ឋានក្នុងវិស័យធនាគារ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមដែលជួបប្រទះញឹកញាប់នៅក្នុងការអនុវត្ត ដូចជាបញ្ហាហ៊ីប៉ូតែក បញ្ហានៃការអនុវត្តសន្តតិកម្មចំពោះប្រាក់ក្នុងគណនីអ្នកស្លាប់ ក៏ដូចជាការប្រើប្រាស់សែកជាអាទិ៍ ដែលក្នុងនោះយើងមានវាគ្មិនជាតំណាងពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងពីធនាគារជាតិ ធ្វើការបង្ហាញពីទិដ្ឋភាពទូទៅលើផ្លូវច្បាប់ដែលពាក់ព័ន្ធ ហើយបើកឱ្យមានកិច្ចពិភាក្សាលើបញ្ហាទាំងឡាយដែលបានជួបប្រទះ។ ឯកឧត្តមប្រធានគណៈមេធាវី មានការរំពឹងទុកខ្ពស់ចំពោះសិក្ខាសាលាមួយនេះ ថានឹងអាចស្វែងរកធាតុចូលបានច្រើន តាមរយៈការពិភាក្សាគ្នាយ៉ាងផុសផុលរបស់សិក្ខាកាមទាំងអស់គ្នា ហើយនឹងត្រូវរៀបចំជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យធនាគារនេះ ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាប្រឈមក្នុងការអនុវត្ត។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070