ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅតុលាការកំពូលនៃប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅតុលាការកំពូលនៃប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា


ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅតុលាការកំពូលនៃប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ នៅក្នុងដំណើរទស្សនកិច្ចនៅតុលាការកំពូលនៃប្រទេសឥណ្ឌានេះ ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវីបានចូលរួមស្តាប់ការប្រកាសសាលដីកាជាប្រវត្តិសាស្ត្ររបស់តុលាការកំពូលនៃប្រទេសឥណ្ឌាដែលបានសម្រេចអនុញ្ញាតឱ្យមានកូតាគាំទ្រដាច់ដោយឡែកជូនប្រជាជនដែលខ្សត់ខ្សោយផ្នែកសេដ្ឋកិច្ចសង្គមនៅប្រទេសឥណ្ឌា និងបានច្រានចោលសាលដីកា ដែលបានបានសម្រេចមិនអនុញ្ញាតឱ្យមានកូតាគាំទ្រដាច់ដោយឡែកកាលពីឆ្នាំ ២០០៤។ បន្ទាប់ពីការប្រកាសសាលដីកា ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវីបានទស្សនានូវទីតាំងអគារជាប្រវត្តិសាស្ត្រ បន្ទប់សវនាការ បណ្ណាល័យចៅក្រមនៃតុលាការកំពូល និងកន្លែងផ្សេងៗមួយចំនួនទៀតដែរ និងដោយអគាររបស់តុលាការកំពូលនេះ ត្រូវបានរចនាឡើងដើម្បីជានិមិត្តរូបនៃយុត្តិធម៌ និងមានរូបសំណាករបស់មហាត្មៈ គន្ធី និងបណ្ឌិត B.R. Ambedkar។ លើសពីនេះ ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវីបានបន្តចូលរួមទស្សនាការសម្រុះសម្រួលបញ្ចប់វិវាទក្នុងក្របខ័ណ្ឌតុលាការកំពូលផងដែរ។ ក្នុងអំឡុងពេលនៃទស្សកិច្ចនេះ ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវីបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានតុលាការកំពូល ថ្នាក់ដឹកនាំតុលាការកំពូល និងបណ្ណាល័យ ព្រមទាំងសហភាតាជាមេធាវីប្រកបវិជ្ជាជីវៈនៅតុលាការកំពូល។ សូមបញ្ជាក់ថាតុលាការកំពូលនៃប្រទេសឥណ្ឌា គឺជាស្ថាប័នតុលាការជាន់ខ្ពស់បំផុតនៅក្នុងប្រទេស ដែលបង្កើតឡើងក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៥០។ តុលាការកំពូលនៃប្រទេសឥណ្ឌា ជាតុលាការជាន់ខ្ពស់ចុងក្រោយក្នុងការសម្រេចលើបណ្តឹងសាទុក្ខពីតុលាការថ្នាក់ក្រោម និងស្ថាប័នតុលាការផ្សេងទៀត។ ប្រធានចៅក្រម និងចៅក្រមរបស់តុលាការកំពូលត្រូវបានតែងតាំងដោយប្រធានាធិបតីឥណ្ឌា។ តុលាការកំពូលនៃប្រទេសឥណ្ឌាដើរតួនាទីយ៉ាងសំខាន់ក្នុងធានាការការពាររដ្ឋធម្មនុញ្ញ ការការពារសិទ្ធិជាមូលដ្ឋាន និងអនុវត្តនីតិរដ្ឋក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យឥណ្ឌា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 453412062 1011201040799117 6488319796135245260 n

B2 453628075 1011200720799149 6256174787896422676 n

B3 453719760 1011200067465881 8007073781850490343 n

B4 453741460 1011200034132551 8738119546239305680 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top