ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីចូលរួមក្នុងកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈមេធាវីឥណ្ឌា លើប្រធានបទ “ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារក្នុងឥណ្ឌា និងកម្ពុជា” និង “ការដោះស្រាយវិវាទក្រៅប្រព័ន្ធ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីចូលរួមក្នុងកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈមេធាវីឥណ្ឌា លើប្រធានបទ “ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារក្នុងឥណ្ឌា និងកម្ពុជា” និង “ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងឥណ្ឌា”។


ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីចូលរួមក្នុងកិច្ចពិភាក្សាការងារជាមួយលោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា និងសហការី លើប្រធានបទ “ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារក្នុងឥណ្ឌា និងកម្ពុជា” និង “ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងឥណ្ឌា” នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ មុនចាប់ផ្តើមការពិភាក្សា លោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានដែលបានទទួលការអញ្ជើញរបស់លោក ហើយដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចផ្លូវការនៅឥណ្ឌា។ លោក PRASHANT KUMAR បានបញ្ជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នមេធាវីទី១ ដែលគណៈមេធាវីនៃប្រទេសឥណ្ឌាបានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការទ្វេរភាគី។ លោកបានបន្តថាទាំងគឺដោយសារការដឹកនាំដ៏គួរឲ្យស្ញប់ស្ញែងរបស់ឯកឧត្តមប្រធាន ដែលបានប្រែក្លាយគណៈមេធាវីកម្ពុជាទៅជាស្ថាប័នដ៏សកម្មមួយ ជាពិសេសជាយានយុត្តិធម៌មួយដ៏សំខាន់ និងបានរឹតចំណងមិត្តភាពរវាងស្ថាប័នទាំពីរយ៉ាងជិតស្និត។ ជាការឆ្លើយតបឯកឧត្តមប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក PRASHANT KUMAR និងសហការី ទាំងអស់ដែលបានអញ្ជើញ ផ្តល់កិត្តិយស ស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយការយកចិត្តទុកដា់ក់ខ្ពស់។ នៅក្នុងកិច្ចពិភាក្សានេះផងដែរ ឯកឧត្តមប្រធាន និងលោក PRASHANT KUMAR បានចែករំលែកជាមួយគ្នាទៅវិញទៅមកនូវប្រព័ន្ធ បទពិសោធន៍ និងឧត្តរមានុវត្តន៍ទាក់ទងនឹងការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារ ក៏ដូចជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសទាំងពីរ។ ជាងនេះទៅទៀតនៅក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តមប្រធាន បានកត់សម្គាល់ផងដែរថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធផងនោះបានធ្វើឱ្យយន្តការយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាកាន់តែមានគុណភាព ប្រសិទ្ធភាព ភាពឆាប់រហ័ស និងមានជម្រើសសម្បូរបែបសម្រាប់អ្នកប្រើប្រាស់សេវា។ បន្លែមពីនេះកាលពីពេលថ្មីៗនេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះអនុស្សរណៈនៃការយោគយល់គ្នាដែលអនុញ្ញាតឱ្យមេធាវីអាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យមកស្នើសុំឱ្យ អ.ដ.ក. ទទួលស្គាល់ និងរៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសេចក្តីសម្រេចស្ថាពររបស់តុលាការ ដូចករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌ អ.ដ.ក. ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 453776187 1011232274129327 3045687128169653569 n

C2 453734675 1011232644129290 7550289362119508174 n

C3 453433958 1011232730795948 1584223074263060409 n

C3 453433958 1011232730795948 1584223074263060409 n

B4 453741460 1011200034132551 8738119546239305680 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top